អ្នកបង្កើតដើម | Janus Friis, Niklas Zennström |
---|---|
អ្នកអភិវឌ្ឍ | Microsoft Skype Division (formerly Skype Technologies) |
ចេញផ្សាយដំបូង | August 2003 |
សរសេរក្នុង | Delphi, Objective-C, C++ with Qt |
ប្រព័ន្ធប្រតិបត្តិការ | Windows, Windows Phone, OS X, iOS, Linux, Android, BlackBerry OS, Symbian, PSP, PSVita, Xbox One |
មានជា | 38 languages |
ប្រភេទ | VoIP, Instant messaging, Videoconferencing |
អាជ្ញាបណ្ណ | Freemium |
គេហទំព័រ | skype.com |
Skype គឺជាកម្មវិធីដែលប្រើអ៊ីនធឺណិតដើម្បីហៅទូរសព្ទ។ កម្មវិធីនេះត្រូវបានបង្កើតដោយជនជាតិស្វីស និងស៊ុយអែត ពីរនាក់គឺ Niklas Zennström និង Janus Friis។ Skype អាចដើរបាននៅលើ Windows, OS X, Linux, Android, BlackBerry 10, iOS, Symbian និង Windows Phone។ ដោយការប្រើ VoIP ដើម្បីហៅទូរស័ព្ទ ធ្វើឲ្យការហៅទៅទូរស័ព្ទដទៃទៀត មានតម្លៃថោក។ ក៏ប៉ុន្តែ ប្រសិនបើហៅទៅអ្នកប្រើប្រាស់ Skype ដទៃទៀត គឺមិនអស់លុយនោះទេ។
Skype មានប្រព័ន្ធកូដនីយកម្ម (encryption system) សម្រាប់សុវត្ថិភាព។ ប្រព័ន្ធនេះ មិនអាចបិទបានឡើយ។ មនុស្សទាំងឡាយអាចប្រើប្រព័ន្ធ Skype បានដោយមិនបាច់បង្ហាញអត្តសញ្ញាណពិតប្រាកដឡើយ។
Skype បានភ្ជាប់មកជាមួយភាសា៖ អារ៉ាប់, ប៊ុលការី, កាតាឡង់, ចិន, ក្រូអាត, ឆែក, ដាណឺម៉ាក, ហូឡង់, អេស្តូនី, ហ្វាំងឡង់, បារាំង, អាល្លឺម៉ង់, ក្រិក, ហេប្រ៊ូ, ហុងគ្រី, ឥណ្ឌូនេស៊ី, អ៊ីតាលី, ជប៉ុន, កូរ៉េ, Latvian, Lithuanian, ន័រវែស, ប៉ូឡូញ, ព័រទុយហ្គាល់ (ប្រេស៊ីល និងអឺរ៉ុប) រ៉ូម, រុស្ស៊ី, ស៊ែប៊ី, ស្លូវ៉ាគី, ស្លូវេនី, អេស្ប៉ាញ, ស៊ុយអែត, ថៃ, ទួរគី, អ៊ុយក្រែន និងវៀតណាម។